1. ប្រតិបត្តិការ#
ប្រតិបត្តិការ គឺជាមុខងារបង្ហាញព័ត៌មានលម្អិតអំពីប្រតិបត្តិការនីមួយៗដែលក្នុងនោះ រួមមាន៖1 កាលបរិច្ឆេទ៖ ថ្ងៃ ខែ ឆ្នាំ នៃប្រតិបត្តិការ។2 បរិយាយ៖ រៀបរាប់បន្ថែមអំពីការបង់ប្រាក់។3 លេខកូដប្រតិបត្តិការ៖ លេខកូដសម្គាល់ប្រតិបត្តិការដែលទទួលបានពី Bill24 នៅពេលអតិថិជនធ្វើការទូទាត់តាមរយៈ Deeplink/Checkout ឬ QR Pay។4 លេខយោងធនាគារ៖ លេខកូដសម្គាល់ប្រតិបត្តិការពីធនាគារ។5 ចំនួនអតិថិជន៖ ចំនួនអតិថិជនបង់ប្រាក់ក្នុងមួយប្រតិបត្តិការ។6 ធនាគារប្រមូលប្រាក់៖ ជាធនាគារដែលអតិថិជនធ្វើការទូទាត់ទៅកាន់ម្ចាស់អាជីវកម្ម។7 ធនាគារទូទាត់៖ ធនាគារសម្រាប់ធ្វើការទូទាត់ប្រាក់ទៅកាន់គណនីរបស់ម្ចាស់អាជីវកម្ម។8 ប្រភេទប្រតិបត្តិការ៖ បង្ហាញពីប្រតិបត្តិការនៃការទូទាត់តាមប្រភេទសេវាកម្ម Pay Bill, QR Pay, Deeplink/Checkout ឬ Direct Debit។9 អ្នកផ្គត់ផ្គង់៖ បង្ហាញឈ្មោះក្រុមហ៊ុនរបស់អ្នកផ្គត់ផ្គង់។10 ស្ថានភាព៖ បង្ហាញពីស្ថានភាពនៃការទូទាត់ ជោគជ័យ មិនទាន់ទូទាត់ បោះបង់ បរាជ័យ ផុតកំណត់ ឬលុប។11 ស្ថានភាពសំណើ៖ បង្ហាញពីការស្នើរសុំកែ ឬលុប។12 ប្រភេទសេវាកម្មទូទាត់ប្រាក់៖ ប្រភេទនៃការបង់ប្រាក់ HUB ឬ Direct។13 រូបិយប័ណ្ណ៖ ប្រភេទនៃរូបិយប័ណ្ណ រៀល ឬដុល្លារ។14 ថ្លៃសេវាអតិថិជន៖ ថ្លៃសេវា ដែលអតិជនត្រូវបង់ ។15 ថ្លៃសេវាអ្នកផ្គត់ផ្គង់៖ ថ្លៃសេវា ដែលអ្នកផ្គត់ផ្គង់ត្រូវបង់។16 ទឹកប្រាក់៖ ចំនួនទឹកប្រាក់សរុបដែល បានបូកបញ្ជូលនឹងថ្លៃសេវា។17 ទឹកប្រាក់បានទទួល៖ ចំនួនទឹកប្រាក់ដែលទទួលបាន (ឧទាហរណ៍. ប្រសិនបើម្ចាស់អាជីវកម្មជាអ្នកបង់ថ្លៃសេវានោះ ទឹកប្រាក់ដែលទទួលបាន នឹងបង្ហាញតែចំនួនទឹកប្រាក់ដែលអតិថិជនត្រូវបង់ជាក់ស្ដែង)។Modified at 2024-11-06 04:18:45