ការកំណត់គឺជាជម្រើសនៃការកំណត់រចនាសម្ព័ន្ធទូទៅ និងទៅតាមចំណូលចិត្ត។ វាផ្តល់នូវមុខងារចម្បងចំនួនពីរគឺ៖1. កំណត់ទូទៅ#
ការកំណត់ទូទៅ ទាំងនេះអនុញ្ញាតឱ្យមានការក ំណត់រចនាសម្ព័ន្ធទូទាំងប្រព័ន្ធដែលទាក់ទងនឹង ពន្ធ អត្រាប្តូរប្រាក់ និង ការកំណត់លេខលំដាប់។1.1. ពន្ធ#
ការកំណត់ពន្ធមានសារៈសំខាន់សម្រាប់ការរាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវនិងការអនុលោមតាមច្បាប់។ វានឹងណែនាំអ្នកតាមរយៈដំណើរការនៃការកំណត់ និងគ្រប់គ្រងការកំណត់ពន្ធសម្រាប់ទាំងការលក់ និងការទិញ ដោយផ្តោតលើគោលគំនិតពន្ធចម្បងពីរ៖ ពន្ធ និង ក្រុមពន្ធ។1
ពន្ធ៖ អត្រាពន្ធជាក់លាក់មួយត្រូវបានអនុវត្តចំពោះប្រតិបត្តិការជាក់លាក់ មួយ។2
ក្រុមពន្ធ៖ បណ្តុំនៃពន្ធពាក់ព័ន្ធដែលត្រូវបានអនុវត្តរួមគ្នាក្នុងប្រតិបត្តិការមួយ។1.2. អត្រាប្ដូប្រាក់#
អត្រាប្តូរប្រាក់ កាគ្រប់គ្រងវិក្កយបត្រ (BillFlow) ទទួលបានដោយស្វ័យប្រវត្តិពី NBC (ធនាគារជាតិនៃកម្ពុជា) ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវទិន្នន័យដែលអាចទុកចិត្តបាន និងពេលវេលាជាក់ស្តែងសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ។ បន្ថែមពីលើមុខងារស្វ័យប្រវត្តិនេះ អ្នកប្រើប្រាស់ក៏មានភាពបត់បែនក្នុងការបង្កើត និងបញ្ចូលអត្រាប្តូរប្រាក់ផ្ទាល់ខ្លួនដែលតម្រូវតាមតម្រូវការអាជីវកម្មជាក់លាក់។1
បន្ថែមអត្រាប្តូរប្រាក់៖ បង្កើត និងបញ្ចូលអត្រាប្តូរប្រាក់ផ្ទាល់ខ្លួនដែលតម្រូវតាមតម្រូវការអាជីវកម្មជាក់លាក់។1.3. កំណត់លេខលំដាប់#
មុខងារកំណត់រចនាសម្ព័ន្ធលំដាប់នៅក្នុង កាគ្រប់គ្រងវិក្កយបត្រ (BillFlow) អនុញ្ញាតឱ្យអ្នកប្រើប្រាស់រៀបចំ និងគ្រប់គ្រងលំដាប់លេខរៀងសម្រាប់ឯកសារអាជីវកម្មផ្សេងៗដូចជា វិក្កយបត្រ សម្រង់តម្ល ៃ បង្កាន់ដៃបង់ប្រាក់ និងអតិថិជន។ កំណត់លេខលំដាប់ដើម្បីប្រើប្រាស់ក្នុងកាធ្វើប្រតិបត្តិការផ្សេងមានលេខលំដាប់កើនឡើងដោយស្វ័យប្រវត្តិ និងអាចប្ដូរតាមបំណងបាន។2. ការគ្រប់គ្រងវិក្កយបត្រ#
ផ្នែក គ្រប់គ្រងវិក្កយបត្រ ផ្តល់នូវជម្រើស និងចំណូលចិត្តក្នុងការកំណត់រចនាសម្ព័ន្ធផ្សេងៗ ដែលអនុញ្ញាតឱ្យអ្នកប្ដូរតាមបំណង និងរូបរាងនៃវិក្កយបត្រនៅក្នុងប្រព័ន្ធរបស់អ្នក។ ការកំណត់ទាំងនេះអាចត្រូវបានកែសម្រួលដើម្បីបំព េញតាមតម្រូវការ និងចំណូលចិត្តអាជីវកម្មជាក់លាក់របស់អ្នក។2.1. កំណត់ការភ្ជាប់#
កំណត់ការភ្ជាប់ គឺជាការដាក់កម្រិតកំណត់ចំនួនសម្រាប់ការភ្ជាប់អតិថិជន ក្នុងការតភ្ជាប់ដើម្បីទទួលបានវិក្កយបត្រពីអ្នកផ្គត់ផ្គង់។ ប្រសិនបើយើងចុចប៊ូតុងបើក មានន័យថាយើងអាចអនុញ្ញាតឱ្យអ្នកផ្សេងភ្ជាប់ link URL Digital Bill និង លេខកូដអតិថិជន បានច្រើនអ្នកនៅក្នុងប្រព័ន្ធ។
2.2. កំណត់បន្ដែមជួរឈរ#
កំណត់បន្ដែមជួរឈរ គឺជាការបន្ថែមនៅជួរឈរដែលសម្គាល់សម្រាប់ លេខសម្គាល់វិក្កយបត្របានភ្ជាប់ (Linked Bill IDs) ដែលអ្នកអាចប្ដូរតាមបំណងដោយបន្ថែមវាល (field) ថ្មីក្នុងតារាងរបស់អ្នក ហើយអាចលុបបាន។
Modified at 2024-10-24 03:11:22