Manual for Biller Portal
khmer
  • English
  • khmer
  1. សុវត្ថិភាពប្រព័ន្ធ Portal
Manual for Biller Portal
khmer
  • English
  • khmer
  • សុវត្ថិភាពប្រព័ន្ធ Portal
    • ទិដ្ឋភាពទូទៅ
    • បង្កើតគណនីថ្មី
    • ព័ត៌មានលម្អិតផ្ទាល់ខ្លួន
    • បន្ថែមអាជីវកម្ម
    • ការគ្រប់គ្រង
    • លក្ខខណ្ឌនៃការប្រើប្រាស់កម្មវិធី
    • ភាសា
    • ចាកចេញ
  • គ្រប់គ្រងការទូទាត់ប្រាក់
    • ទិដ្ឋភាពទូទៅ
    • ផ្ទាំងគ្រប់គ្រង
    • ប្រតិបតិ្តការ
    • វិក្កយបត្រលក់
    • គណនីទូទាត់
    • សេវាកម្មទូទាត់
    • សារជូនដំណឹង
    • របាយការណ៍
    • ការកំណត់
  • ការគ្រប់គ្រងវិក្កយបត្រ
    • ទិដ្ឋភាពទូទៅ
    • ផ្ទាំងគ្រប់គ្រង
    • វិក្កយបត្រលក់
    • វិក្កយបត្រទិញ
    • ការគ្រប់គ្រងវិក្កយបត្រ
    • របាយការណ៍
    • ការកំណត់
  1. សុវត្ថិភាពប្រព័ន្ធ Portal

ការគ្រប់គ្រង

ផ្នែក គ្រប់គ្រង គឺជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ត្រួតពិនិត្យ និងគ្រប់គ្រងអាជីវកម្មជាច្រើន។ វាផ្តល់នូវចំណុចប្រទាក់ងាយស្រួលសម្រាប់ការចូលប្រើ និងគ្រប់គ្រងព័ត៌មានអាជីវកម្ម។ អ្នកប្រើប្រាស់អាចចុចលើ ការគ្រប់គ្រង។

1 ព័ត៌មានលម្អិតអំពីការគ្រប់គ្រង៖ ផ្នែកនេះគឺផ្តល់នូវទិដ្ឋភាពស៊ីជម្រៅបន្ថែមទៀតអំពីអាជីវកម្មជាក់លាក់មួយ។ វានឹងមានព័ត៌មានលំម្អិត និងឧបករណ៍គ្រប់គ្រងដែលទាក់ទងនឹងអាជីវកម្មជាក់លាក់នោះ។ នេះរាប់បញ្ចូលទាំង ព័ត៌មានអាជីវកម្ម ព័ត៌មានម្ចាស់អាជីវកម្ម និងឯកសារភ្ជាប់។

2 លក្ខណៈពិសេសសំខាន់ៗ៖ អ្នកមានភាពបត់បែនក្នុងការកែប្រែអាជីវកម្មរបស់អ្នក និងផ្ទេរកម្មសិទ្ធិទៅឱ្យអ្នកប្រើប្រាស់ថ្មីដែលអ្នកបង្កើត។

2.1 ផ្ទេរកម្មសិទ្ធិអាជីវកម្ម៖ នៅក្នុងតំបន់នេះ អ្នកអាចជ្រើសរើសអ្នកប្រើប្រាស់ថ្មីដើម្បីផ្ទេរកម្មសិទ្ធិអាជីវកម្ម។ មានវាល(Field)ស្វែងរកដែលមានស្លាក អ្នកប្រើប្រាស់ ដែលតម្រូវឱ្យអ្នកអាចជ្រើសរើសឈ្មោះម្ចាស់ថ្មី។


សុវត្ថិភាពប្រព័ន្ធ

សុវត្ថិភាពប្រព័ន្ធ គឺជាមុខងារសំខាន់មួយដែលបានរចនាឡើងដើម្បីការពារទិន្នន័យអាជីវកម្ម អត្តសញ្ញាណអ្នកប្រើប្រាស់ និងសុចរិតភាពរបស់ប្រព័ន្ធ។ សុវត្ថិភាពប្រព័ន្ធបច្ចុប្បន្នមាន 2 ចំណុចសំខាន់ អ្នកប្រើប្រាស់ និង ប្រវត្តិកែប្រែ។


1. អ្នកប្រើប្រាស់

មុខងារ អ្នកប្រើប្រាស់ គឺមានសារៈសំខាន់សម្រាប់អាជីវកម្មដែលត្រូវការគ្រប់គ្រងការចូលប្រើ តួនាទី និងការទទួលខុសត្រូវរបស់បុគ្គលនៅក្នុងក្រុមហ៊ុន។ វាផ្តល់នូវទិដ្ឋភាពច្បាស់លាស់ និងរៀបចំរបស់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះទាំងអស់ដែលទាក់ទងនឹងអង្គភាពអាជីវកម្មជាក់លាក់ ដោយផ្តល់នូវព័ត៌មានលម្អិតសំខាន់ៗដូចជាតួនាទី ព័ត៌មានទំនាក់ទំនង និងស្ថានភាពជាដើម។


1.1. ស្វែងរក

មុខងារ ស្វែងរក នៅក្នុងប្រព័ន្ធ Bill24 ។ អនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់ទីតាំងកំណត់ត្រាប្រតិបត្តិការ ឬព័ត៌មានជាក់លាក់អំពីអ្វីដែលពួកគេកំពុងស្វែងរកយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។


1.2. បន្ថែមអ្នកចូលរួម

បន្ថែមអ្នកចូលរួម គឺដើម្បីអញ្ជើញអ្នកប្រើប្រាស់ថ្មីឱ្យចូលរួមវេទិកា។ អ្នកប្រើប្រាស់អាចអញ្ជើញអ្នកប្រើប្រាស់ថ្មីចុចលើ បន្ថែមអ្នកចូលរួម។


1.3. ទាញយក

ដើម្បីទាញយកបញ្ជីអ្នកប្រើប្រាស់ ឬទិន្នន័យផ្សេងទៀតទៅជាទម្រង់ឯកសារដូចជា Excel ។ អ្នកប្រើប្រាស់អាចនាំចេញចុចលើ ទាញយក។


1.4. ការកំណត់

ការកំណត់អនុញ្ញាតឱ្យអ្នកប្រើប្ដូរទិដ្ឋភាពប្រតិបត្តិការតាមបំណងដោយបន្ថែមឬយកជួរឈរចេញ។ ជួរឈរដែលអាចប្រើបានរួមមានអ្នកប្រើប្រាស់ លេខទូរស័ព្ទ ថ្ងៃបង្កើត បង្កើតដោយ តួនាទី ថ្ងៃផុតកំណត់ និងស្ថានភាព។


1.5 បង្ហាញ

មុខងារ បង្ហាញ អនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងចំនួនកំណត់ត្រាដែលបង្ហាញក្នុងមួយទំព័រក្នុងទិដ្ឋភាពផ្សេងៗនៅក្នុងប្រព័ន្ធ Bill24។ មុខងារនេះផ្តល់នូវភាពបត់បែនក្នុងការមើលឃើញទិន្នន័យ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កែតម្រូវចំនួនធាតុដែលបានបង្ហាញតាមចំណូលចិត្តរបស់ពួកគេ ដោយគ្រាន់តែចុចលើ បង្ហាញ។


2. ប្រវត្តិកែប្រែ

លក្ខណៈពិសេសនេះផ្តល់នូវទិដ្ឋភាពទូលំទូលាយនៃទម្រង់អ្នកប្រើប្រាស់ និងព័ត៌មានក្រុមហ៊ុនពាក់ព័ន្ធ។ អ្នកអាចចូលប្រើ និងគ្រប់គ្រងព័ត៌មានលម្អិតទាក់ទងនឹងការលុប ការកែប្រែ និងទិន្នន័យពាក់ព័ន្ធផ្សេងទៀត។ ហើយអ្នកក៏អាចទាញយកព័ត៌មានទាំងអស់ជាឯកសារ Excel ផងដែរ។

ប្រវត្តិកែប្រែ ផ្តល់នូវកំណត់ត្រានៃសកម្មភាពអ្នកប្រើប្រាស់នៅលើវេទិកា។ ធាតុនីមួយៗត្រូវបានលម្អិតជួរឈរដូចខាងក្រោម៖

1 កែប្រែដោយ៖ បង្ហាញអ្នកប្រើប្រាស់ដែលបានធ្វើសកម្មភាព។

2 កាលបរិច្ឆេទ៖ បង្ហាញកាលបរិច្ឆេទ និងពេលវេលាដែលសកម្មភាពត្រូវបានធ្វើឡើង។

3 ប្រភេទប្រតិបត្តិការ៖ ពិពណ៌នាអំពីប្រភេទនៃសកម្មភាព (ឧ. "បន្ថែម", "លុប" ។ល។)។

4 ប្រតិបត្តិការ៖ សង្ខេបនូវអ្វីដែលបានធ្វើ ដូចជាការចែករំលែកតំណ ឬកែប្រែឯកសារ។

5 តម្លៃចាស់/តម្លៃថ្មី៖ (ប្រសិនបើអាច) វាល(fields)ទាំងនេះកត់ត្រាការផ្លាស់ប្តូរណាមួយដែលបានធ្វើ ដោយបង្ហាញពីអ្វីដែលត្រូវបានកែប្រែ និងតម្លៃអ្វីខ្លះមុន និងក្រោយការផ្លាស់ប្តូរ។

2.1.ស្វែងរកប្រតិបត្តិការតាមរយៈកាលបរិច្ឆេទ

អ្នកប្រើប្រាស់អាចស្វែងរក កាលបរិច្ឆេទចន្លោះពេល បញ្ជាក់កាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ជាក់លាក់ ថ្ងៃនេះ ថ្ងៃម្សិលមិញ ខែនេះ ៦ ខែចុងក្រោយ ឆ្នាំនេះ ឬឆ្នាំចុងក្រោយ ។ល។

Previous
បន្ថែមអាជីវកម្ម
Next
លក្ខខណ្ឌនៃការប្រើប្រាស់កម្មវិធី
Built with