គ្រប់គ្រងការទូទាត់ប្រាក់ គឺជាផ្នែកមួយនៃ Bill24 Portal ដែលអនុញ្ញាតឲ្យម្ចាស់អាជីវកម្មធ្វើការទូទាត់ប្រាក់តាមអ៊ីនធឺណិត គ្រប់គ្រងវិក្កយបត្រ ទទួលបានការជូនដំណឹងមុន និងក្រោយការទូទាត់ និងមានមុខងារសំខាន់ៗជាច្រើនដូចជា ផ្ទាំងគ្រប់គ្រង ប្រតិបត្តិការ វិក្កយបត្រលក់ គណនីទូទាត់ សេវាកម្មទូទាត់ប្រាក់ សារជូនដំណឹង របាយការណ៍ និង ការកំណត់ផ្សេងៗ ទៀត។ការណែនាំ#
នៅក្នុងទិដ្ឋភាពទូទៅនេះ យើងនឹងណែនាំពីមុខងារសំខាន់ៗដែលមានលក្ខណៈទូលំទូលាយដែលអាចមានគ្រប់ទីកន្លែងនៅក្នុងមុខងារ គ្រប់គ្រងការទូទាត់ប្រាក់។1. ម៉ឺនុយ#
អនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការប្រើប្រាស់មុខងារផ្សេងៗនៅក្នុងប្រព័ន្ធ គ្រប់គ្រងការទូទាត់ប្រាក់ ។ វាមានផ្នែកសំខាន់ៗដូចជា ប្រតិបត្តិការ វិក្កយបត្រលក់ គណនីទូទាត់ សេវាកម្មទូទាត់ប្រាក់ សារជូនដំណឹង របាយការណ៍ និង ការកំណត់ផ្សេងៗ។